សម្តេចតេជោ ហ៊ុន សែន នឹងពន្លឿនការងារផ្នែកច្បាប់ផ្តល់សច្ចាប័ណ្ណ ដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី
FN ៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពន្លឿនការងាផ្នែកច្បាប់នានាផ្តល់សច្ចា ប័ណ្ណ ដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលមជ្ឈមណ្ឌលនេះនឹងរួមចំណែកសំខាន់សម្រាប់ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយរបស់ប្រទេសក្នុងតំបន់អាស៊ីនេះ។ ការសន្យាពន្លឿនផ្នែកច្បាប់ផ្តល់សច្ចាប័ណ្ណដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមសំណើររបស់លោក ក្រាស៊ែ ចាន់ណាវង្ស ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលសម្តេចអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សានាវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបថា លោក ក្រាស៊ែ បានស្នើសម្តេចតេជោឲ្យមានការពិភាក្សាបញ្ហា និងពន្លឿនការផ្តល់សច្ចាប័ណ្ណ ដើម្បដំណើរការមជ្ឈមណ្ឌលមួយនេះ។ សម្តេចតេជោ បានមានប្រសាសន៍តបថា កម្ពុជានឹងជំរុញកិច្ចការនេះឲ្យបានលឿន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ហើយនឹងបន្តដាក់ជូនទៅកាន់រដ្ឋសភានាពេលខាងមុខ ដើម្បីរួមចំណែកដំណើរការនៃមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ។ សម្តេចបានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្នមិនត្រឹមតែប្រទេសកម្ពុជា ឬទូទាំងពិភពលោកនោះទេ គឺគ្រោះមហន្តរាយ កើតមានច្រើន និងញឹកញាប់។ ដូច្នេះការបង្កើនមជ្ឈមណ្ឌលមួយនេះ ជាស្ថាប័នមួយដែលផ្តល់នូវសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា គ្រោះមហន្តរាយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ…