ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន បានក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ការពារបានសុខសន្តិភាពដែលប៉ុនប៉ងបំផ្លាញ របស់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន។ ជាពិសេសបានប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានដំណើរការទៅប្រកបដោយជោគជ័យ។ * សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កងកម្លាំងនគរបាលត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព អធិបតេយ្យ បូរណភាពទឹក និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌។ * សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីពាក់ព័ន្ធប្រឹងប្រែងក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាព។ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿង ទប់ស្កាត់បទល្មើសនេសាទ…។ * សម្តេចនាយករដ្ឋមន្ត្រី បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរ…