ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
FN ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ ជាការផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៣ឆ្នាំមុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាជួយឱ្យនាវាវេសស្ទើដាមចូលចត ដែលនេះជាកាយមនុស្សធម៌ដ៏ធំមួយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវាវេសស្ទើដាម នឹងត្រឡប់មកកាន់កម្ពុជាជាថ្មី។ ជាមួយការវិលត្រឡប់មកវិញ របស់នាវាវេសស្ទើដាមនេះ នឹងទុកធ្វើស្លាកសញ្ញា បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា លើសិទ្ធិរស់រៀនមានជីវិតរបស់មនុស្សលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានមនុស្សមួយចំនួនធ្លាប់ជាប់គាំងលើនាវាវេសស្ទើដាម នឹងត្រឡប់មកកម្ពុជាជាថ្មីផងដែរ។…