សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំក៏កំពុងរង់ចាំមើលថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?…នេះពិតជាវាយក្បាល ហ៊ុន សែន ត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារនយោបាយ ឌឺឲ្យលោក សម រង្ស៉ី ប្រធានស្តីគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន និងលោកសាស្ត្រាចារ្យដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក អៀ សុផល ដែលពួកគេទាំង២នាក់ បានហៅប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ និងជាមនុស្សល្ងង់ខ្លៅ ដោយសម្តេចបានលើកឡើងថា «ខ្ញុំក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?…នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»។ ការបញ្ចេញសារនយោបាយ ដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់អង្គភាព Fresh News នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «ទស្សនៈនិងមតិ៖ តើលោក សម រង្ស៊ី និង អៀ សុផល សុខចិត្តបន្តរស់នៅជាមួយរបបដឹកនាំ ដោយមនុស្សល្ងង់ខ្មៅ និងផ្តាច់ការទេ?» ដែលបានចុះផ្សាយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។…