ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣នៅក្នុងខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ សម្តេចបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍សិទ្ធិរបស់ខ្លួន តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតការពារនូវសុខសន្តិភាព ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពថែរក្សានូវសុខសន្តិភាពនេះ។ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពនេះ…