សម្តេចតេជោ ហ៊ុន សែន ឆ្លៀតចូលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរខេត្តកណ្តាលម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍
FN ៖ ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលមកសួរសុខទុក្ខមន្រ្តី នគរបាលរបស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ដែលត្រូវរថយន្តបើកបុកកាលពីយប់មិញ ពេលកំពុងឈរការពារក្បួន។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។ លោកស្នងការ បានចាត់ទុកថា នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។ សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ…