សម្តេចតេជោ ហ៊ុន សែន ប្រាប់ជប៉ុនថា សម្តេចបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅសមភាគីជប៉ុនថា សម្តេចបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ខណៈដែលក្នុងជីវិតនៃការដឹកនាំរបស់សម្តេចបានប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីបញ្ចប់ជម្លោះ និងបង្រួបបង្រួមជម្លោះផ្ទៃក្នុងរបស់ជាតិកាលពីអតីតកាល។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនោះ លោក Kentaro Sonoura បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គ្រាន់តែចង់ដឹងថា តើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពណាមួយចរចា ឬ សន្ទនាជាមួយអ្នកនយោបាយអតីតបក្សប្រឆាំងដែលបានកាត់សិទ្ធិនយោបាយដែរឬទេ?។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។ លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៅលោក Kentaro Sonoura ថា នៅកម្ពុជាមិនមានច្បាប់លើកលែងសម្រាប់អ្នកត្រូវបានកាត់សិទ្ធិនយោបាយនោះទេ ហើយក៏គ្មាននរណាហ៊ានប្រឆាំងដីការតុលាការកំពូលនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជប៉ុនទៀតថា សម្តេចបានប្រើពេល…