សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកសម្រាប់ប្រជាជនកម្ពុជា
FN ៖ ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពត, សម្តេចតេជោបានប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកបំផុតសម្រាប់ប្រជាជនកម្ពុជា។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលសម្តេចបានអញ្ជើញទៅកាន់ទីតាំងស្លាកស្នាម អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅវាយរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត កាលពី៤០ឆ្នាំមុន ហើយការប្រកាសកម្ចាត់ជនបំផ្លាញសន្តិភាពនេះក៏បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ នាពេលថ្មីៗនេះ បានបង្ហោះខ្លឹមសារមួយនៅលើ Facebook ជាសំណួរបញ្ជាក់សួរពីសម្តេចថា «តើយល់ព្រមបោះបង់គម្រោងដែលចង់ កម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដើម្បីរក្សាអំណាច»។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅមុខអ្នកសារព័ត៌មាន និងឈរជុំវិញពោរពេញដោយមន្រ្តីជាន់ខ្ពស់កំពូលៗ និងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណា ក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ…