ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករ និយោជិត ជាង១ម៉ឺននាក់នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធនេះ
FN ៖ ដូចដែលបានកំណត់ក្នុងតារាងការងារប្រចាំសប្តាហ៍នោះនៅព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * ផ្តើមសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកឲ្យរកវិធីដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ដែលត្រូវថែកែរោងចក្ររត់ចោល។ ការយករឿងនេះមកជជែកក៏ព្រោះតែសម្តេចទទួលបានការត្អូញត្អែររបស់កម្មការិនីម្នាក់ថា គេមិនទាន់ទទួលបានប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលថៅកែរត់ចោលនៅឡើយ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបច្ចេញសាច់ប្រាក់ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហានេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពការងារក្នុងរោងចក្រ សហគ្រាស ត្រូវពឹងផ្អែកលើមុំ៣ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងកម្មករ កម្មការិនីតែម្តង។ សម្តេចតេជោថា…