ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គោលដៅទី១)
FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី១៖ * សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សួរសុខទុក្ខប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខមរណទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងត្រូវធ្វើជាបឋម គឺការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះជារឿងមិនធ្លាប់ជួបក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលករណីបែបនេះ៧០ឆ្នាំមានម្តង * សម្តេចតេជោ ហ៊ុន សែន…