ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកបេសកកម្មចុះជួបកម្មករសម្រាប់ឆ្នាំថ្មី ដោយជួបកម្មករជិត ២ម៉ឺននាក់នៅខេត្តតាកែវ
FN ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មាការិនីនៅថ្ងៃនេះជាជំនួបលើកទី៣ ហើយសម្រាប់ខេត្តតាកែវ។ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជូពរកម្មករ កម្មការិនីទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើននៅក្នុងឆ្នាំថ្មីនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើនរណានឹកស្មានដល់ថា ខេត្តតាកែវមានរោងចក្រផលិតគ្រឿងបង្គំទូរស័ព្ទស្មាតហ្វូន។ នេះហើយជាសមិទ្ធផល៤០ឆ្នាំរបស់កម្ពុជា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។ *…