ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុប១,៥៨៩នាក់
FN ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលបានសញ្ញាបត្រនេះរួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុប៖ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ * សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំ នៅតែជាចំណុចស្នូលដែលត្រូវយកចិត្តទុកដាក់សម្រាប់វិស័យអប់រំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាត្រូវធ្វើឡើងពេញមួយជីវិត មិនមែនបានសញ្ញាបត្របរិញ្ញា អនុបណ្ឌិត ឬបណ្ឌិតហើយ ត្រូវដើរពើងទ្រូងនោះទេ។ * សម្តេចតេជោ…