ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប៤០ឆ្នាំ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ – ១០ តុលា ២០១៩)។ ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ៦០០នាក់។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។ ខាងក្រោមជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ…