សម្តេចតេជោ ហ៊ុន សែន ចេញវីដេអូបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ បញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង
FN ៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញវីដេអូជិត២នាទី ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពល្អ របស់សម្តេច ដោយជិះនៅក្នុងរថយន្តនៅតាមដងផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចមានជំងឺធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅប្រទេសបារាំង និងបញ្ជូនពីសិង្ហបុរី ទៅហុងកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅខាងមុខសណ្ឋាគារភ្នំពេញ ខ្ញុំកំពុងតែជិះសង្កេតមើលទីក្រុងភ្នំពេញនេះតែម្តង ដូច្នេះពាក្យចចាមអារ៉ាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត់ចោល តាមរយៈឃ្លីបវីដេអូដែលកំពុងតែផ្សាយ។ នៅលើផ្លូវនេះ ខ្ញុំកំពុងតែធ្វើដំណើរធម្មតា ហើយក៏ស្ទះចរាចរណ៍ដូចគេដូចឯងដូច្នោះដែរ។ ដូច្នេះសូមបងប្អូន ពិនិត្យមើល តើអ្នកដែលបំផុសនេះ មានចេតនាអ្វីពិតប្រាកដ?»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើនាយករដ្ឋមន្រ្តីបាត់បង់តំណែងជាស្ថាពរ នោះប្រាកដណាស់ថា ប្រទេសកម្ពុជានេះ នឹងច្របូកច្របល់ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការទទួលខុសត្រូវរបស់សម្តេច។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយដោយសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany ថា…