ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសួនសត្វដំបូងគេក្នុងរាជធានីភ្នំពេញ តម្លៃជាង១០លានដុល្លារ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការវិនិយោគរបស់ឯកជនសុទ្ធតែបង់ពន្ធ ហើយរដ្ឋយកប្រាក់ពន្ធទាំងនោះ ដើម្បីបម្រើដល់សេវាសាធារណៈ និងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។ * សម្តេចតេជោបន្តបញ្ជាក់ថា បើមិនមានប្រាក់ពន្ធទាំងនោះទេ តើបានប្រាក់មកពីណាសម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋ។…