ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់
FN ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមផ្តល់ការអប់រំ គឺជាការដោះស្រាយបញ្ហាមួយចំគោលដៅ និងចំបញ្ហា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋផ្តល់ការអប់រំបង់ថ្លៃអាចជួយឱ្យគ្រឹះស្ថានទាំងនោះអាចរស់បាន និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអប់រំ និងឱ្យគ្រឹះស្ថានសិក្សាឧត្តមសិក្សាផ្តល់ការអប់រំបង់ថ្លៃ គឺជាជោគជ័យនៃគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍការបណ្តុះបណ្តាលមិនមានប្រយោជន៍នោះឡើយ។ ពោលនិស្សិតបញ្ចប់ការសិក្សានឹងអត់មានការងារធ្វើ។ *…