ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាង២១០០នាក់
FN៖ បន្ទាប់ពីចំណាយពេលហោះអស់រយៈពេលជាង១០ម៉ោង នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សូរិច ប្រទេសស្វីស ប្រកបដោយសុខសុវត្ថិភាពហើយ។ វត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងហ្សូរិច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស, តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងតំណាងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីអញ្ជើញដល់ក្រុងហ្សូរិច នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១០៖៣០នាទីយប់ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ មកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ជាង២១០០នាក់ អស់រយៈពេលប្រមាណ២ម៉ោង។ ការឆ្លៀតជួបសំណេះសំណាលរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការបង្ហាញឱ្យឃើញនូវការនឹករលឹក និងស្មារតីនៃការយកចិត្តទុកដាក់ គិតគូរ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់។ ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលជាមួយខ្មែរនៅអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបានចូលរួមសំណេះសំណាល…