ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ក្នុងឱកាសធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព
FN ៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព។ មេដឹកនាំទាំងពីរបានធ្វើសន្និសិទកាសែតរួមគ្នានៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្តេចបន្តថា ក្នុងកិច្ចពិភាក្សានេះ បង់ក្លាដែស សំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។ * សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជា នឹងប្រឹងប្រែងជួយឲ្យបង់ក្លាដែសក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។ សម្តេចតេជោ បានថ្លែងរំពឹងថា បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឲ្យប្រជាជនអាចធ្វើមាតុភូមិនីវត្តន៍។ * សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស ក្នុងការបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀត។ * លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានសម្តែងក្តីសប្បាយរីករាយចំពោះការបានមកទស្សនកិច្ចនៅកម្ពុជា ទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ។ * លោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នាកសាងសន្តិភាពនៅក្នុងតំបន់…