សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដទៀតនោះទេ។ ការបញ្ជាក់ជាថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន ហ៊ានធ្វើការប្ដេជ្ញាចិត្តដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ១៩នោះ ព្រោះសម្ដេចបានធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នោះឡើយ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។ បន្ថែមពីការធានាអះអាង ព្រមជាមួយកម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ដ្រីរាជការជួរមុខនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី…