សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានាធិបតីថ្មីរបស់អាមេរិក ពិចារណាក្នុងការលុបបំណុលដែលកម្ពុជាជំពាក់ជំនាន់ លន់ ណុល
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។ ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។ សម្តេចបានលើកឡើងបន្ថែមថា អាមេរិក បានផ្តល់ប្រាក់កម្ចីទៅឱ្យរបប លន់ ណុល ដែលជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ប៉ុន្តែបំណុលនេះបាន ក្លាយជាបន្ទុកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នទៅវិញ។ សម្តេចបានចាត់ទុកថា បំណុលនោះគឺជាបំណុលកខ្វក់មួយ ដែលគ្រាន់តែដូចជាគ្រាប់បែកទម្លាក់មកលើក្បាលកម្ពុជាតែប៉ុណ្ណោះ។ សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានរង្វាន់អំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះសោកនាដកម្មនៅប្រទេសកម្ពុជា និងសង្រ្គាមនៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន…