សម្តេចតេជោ ហ៊ុន សែន ស្នើកែប្រែច្បាប់ស្តីពីបក្សនយោបាយ ដោយកំណត់ថា អ្នកមានទោសមិនអាចធ្វើប្រធាន ឬអនុប្រធានបក្សឡើយ ហើយបើទោសធ្ងន់អាចរំលាយបក្សចោលតែម្តង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នឹងមានការកោះប្រជុំមួយនៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីជជែកពិភាក្សាលើការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលអាចកំណត់លក្ខខណ្ឌតឹងរឹងជាងមុន ដោយមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតទៅធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ ហើយបើទោសធ្ងន់ធ្ងរអាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។ ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧នោះ វា បានហួសសម័យកាលទៅហើយ។ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងធ្វើវិសោធនកម្មនេះ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការកំណត់លក្ខខណ្ឌឲ្យបានតឹងរឹងទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយ ពោលអ្នកដែលមានទោសទណ្ឌ ឬ ជាទណ្ឌិតមិនអនុញ្ញាតឲ្យធ្វើប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យកំណត់ទៀតថា ប្រសិនបើថ្នាក់ដឹកនាំបក្សនយោបាយណា បានសាងកំហុសធ្ងន់ធ្ងរខ្លាំង…