ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
FN ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសខាងលើ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើក ដែលជាចំនួនច្រើនជាងគេបើធៀបសាកលវិទ្យាល័យនានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិនិត្យលើការអប់រំនាពេលបច្ចុប្បន្ន បានដើរឆ្ពោះមកឆ្ងាយបើធៀបនឹងពេលប្រទេសទើបរំដោះចេញពីរបបខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍យ៉ាងល្អលើការអប់រំនៅកម្ពុជា។ ក្នុងនោះសម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះការសម្រេចចិត្តរបស់សម្តេច ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអប់រំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍ដ៏ល្អលើវិស័យអប់រំ គឺបានពីការចូលរួមពីសង្គមកម្ពុជាទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំសាលា…