សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ឲ្យទទួលបានជោគជ័យ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះលោក វ៉ាង បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោ ថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍។ ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់មិត្តល្អ និងមិត្តដែកថែប របស់ចិន។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក វ៉ាង…