សហរដ្ឋអាមេរិក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យក្នុងការបោះឆ្នោតឃុំ/សង្កាត់
FN ៖ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅភូមិគ្រឹះរបស់សម្តេចតេជោ ដោយភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហានានាជាច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅមុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលតំណាងឱ្យសហរដ្ឋអាមេរិក បានសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ នាថ្មីៗនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក និងកម្ពុជា អាទិភាពនៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃទៀត ដែលមានសារសំខាន់សំរាប់ទំនាក់ទំនងកម្ពុជា អាមេរិក។ នេះបើតាមការអះអាងរបស់ស្ថានទូតអាមេរិក។ សូមបញ្ជាក់ថា ជំនួបខាងលើនេះ គឺជាជំនួបដ៏កម្រមួយរវាងស្ថានទូតអាមេរិក និងសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ត្រូវបានប្រកាសលទ្ធផលផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា…