សម្តេចតេជោ ហ៊ុន សែន៖ វត្តមានមេធាវីបរទេសនៅកម្ពុជា ជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាកាលពីដើមឡើយ កម្ពុជាមិនអនុញ្ញាតឲ្យជនបរទេស មកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែនៅពេលនេះ ស្របទៅតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះហើយ ហើយវត្តមានរបស់មេធាវីបរទេសនៅកម្ពុជា ក៏ជាចំណែកមួយ ដែលជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជាផងដែរ។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក ម៉ាត់ធ្យូ អែនតូនី ថាយល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកម៉ាត់ធ្យូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុនដន ម៉ូរីស មានអាយុកាល១១៥ឆ្នាំហើយ ដោយបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) សហរដ្ឋអាមេរិក មានសាខា៣០…