សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើ APEC បញ្ចូលកម្ពុជា ឡាវ និងមីយ៉ាន់ ជាសមាជិក និងឲ្យប្រធាន-អគ្គលេខាធិការអាស៊ានចូលរួមប្រជុំឲ្យបានទៀងទាត់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខមេដឹកនាំមហាអំណាចពិភពលោក រួមនិងបណ្តាមេដឹកនាំប្រទេសសមា ជិកអាស៊ាន និងមេដឹកនាំមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកិច្ចសន្ទនា ដែលមានការអញ្ជើញចូលរួមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោកប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ៊្សូ អាបេ… សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ បានថ្លែងសុន្ទរកថាគន្លឹះដូចទៅនឹងមេដឹកនាំប្រទេសសមាជិក…