សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។ នៅក្នុងលិខិតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើ របស់អង្គការ ពាក់ព័ន្ធដទៃទៀត របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជាការរឹតត្បឹតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា…