រដ្ឋមន្រ្តីក្រសួងអប់រំអរគុណ សម្តេច តេជោ ចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកពីប្រទេសថៃដើម្បីបន្តការសិក្សាក្នុងប្រទេស។

TVK៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំ បានអោយដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។ គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន១៧៩នាក់ និងលើកទី២ មានចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់, បរិញ្ញាបត្រ៥៧៩នាក់, បរិញ្ញាបត្ររង, និងផ្សេងៗ២នាក់ទៀត)។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។ ថ្លែងក្នុងកម្មវិធីសំណេះសំណាលខាងលើ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៍។ រដ្ឋមន្រ្តីក្រសួងអប់រំ…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និងគ្រូ នៅមជ្ឈណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីម កំចាយមារ

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដើមមតិសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល ជាស៉ីមកំចាយមារ ដោយនាំយកនូវព្រះរាជបណ្ដាំរបស់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនអ្នកចូលរួមទាំងអស់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥស្សរជន និងថ្នាក់ដឹកនាំកម្ពុជា បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ដើម្បីរំលឹកគុណដល់សម្ដេចធម្មពោធិ៍សាល ជា ស៉ីម និងលោកជំទាវ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីសិង្ហបុរី បានរៀបចំឲ្យសម្ដេចជួបមុន ទើបសម្ដេចអាចចេញមកកម្ពុជាបុណ្យសម្ដេច ជា ស៉ីម…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធជម្លោះរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជាមួយភាពលំបាក​របស់សម្តេច បានធ្វើតាំងពីអាយុ១៣ឆ្នាំ ពេលរស់នៅវត្តដើម្បីរៀនសូត្រ ហើយបន្តលុតដំរហូតមកជាមួយការតស៊ូជាយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហត់នឿយរបស់សម្តេចនាពេលនេះ មិនជាបញ្ហានោះឡើយ ហើយភាពលំបាករបស់សម្តេច គឺមិនលំបាកស្មើនឹងកសិករនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅក្មេងពេលសម្តេចលំបាក សម្តេចតែងប្រៀបធៀបការលំបាករបស់សម្តេច ទៅនឹងអ្នកដទៃដែលលំបាកជាង ដើម្បីលើកទឹកចិត្តជម្នះការលំបាកទាំងឡាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះតាមខេត្តកាលពីឆ្នាំ២០១៦ សម្តេចបានធ្វើដំណើរប្រមាណ៦ពាន់គីឡូ ហើយបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ វិនិយោគលើការអប់រំ តាមរយៈសាងសង់អគារសិក្សា…