ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌លើបណ្តាញសង្គម ឱកាសជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

FN​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌ ការហែកហួរ ជេរបញ្ចោរលើបណ្តាញសង្គម៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជំរុញឱ្យបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកថាបញ្ហានេះ គឺសំខាន់ណាស់សម្រាប់កម្ពុជា និងបណ្តាប្រទេសនានា។ សម្តេចតេជោ បានបញ្ជាក់ថា ការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច គឺជួយពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងតួនាទីស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច ក៏ជាការរួមចំណែកដល់ការពង្រឹងគោលការណ៍សមភាពយេនឌ័រដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ត្រីប្រមាណ ៤៩ភាគរយ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាការរៀបចំដោយរាជរដ្ឋាភិបាល។ សម្តេចតេជោ បានសាទរចំពោះតួលេខនេះ ដែលជាការពង្រឹងសមត្ថភាពរបស់ស្ត្រី។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង

FN​ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ។ ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ។ * សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាន ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេស ដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាប៉ុណ្ណោះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវការពារយោធារបស់កម្ពុជា សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រឹមរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាល…

ប្រសាន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោមនស្ស និងកិត្តិយសបំផុត ដែលបានព្រះមហាក្សត្រទ្រង់ព្រះរាជនុញ្ញាតដ៏ខ្ពង់ខ្ពស់ ព្រះរាជតំណាងបើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និងនិមន្ដចូលរួមនាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធ-សាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ,…