ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា «សម្តេចវិបុលបញ្ញា សុខ អាន»
FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា«សម្តេចវិបុលបញ្ញា សុខ អាន»។ សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ…