រដ្ឋមន្ដ្រីម៉ម ប៊ុនហេង៖ ប្រជាពលរដ្ឋ នឹងទទួលបានសេវាព្យាបាលកាន់តែល្អ ពេលអគារកម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បើកដំណើរការជាផ្លូវការ
FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា ពេលដែលអគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាងសង់រួចជាស្ថានពរ នៅដើមឆ្នាំ២០១៨ខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ពិសេសកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា អគារព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់ឧបត្ថម្ភសាងសង់អគារផងដែរ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយថ្ងៃនេះ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានជួយទ្រទ្រង់ឧបត្ថម្ភសាងសង់អគារនេះ ជាមួយនឹងការថែមនូវឧបករណ៍ព្យាបាលមួយចំនួន ដល់មន្ទីរពេទ្យយើងនេះ…