ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីប្រគល់សញ្ញាបត្រជូននិស្សិត មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ជាង៤ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយដែលបានអញ្ជើញចែកសញ្ញាបត្រជាថ្មីម្តងទៀតជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សង្គមកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែចងចាំចំពោះការលំបាករបស់យុវជនសម័យមុន ដែលបាត់បង់ឱកាសការសិក្សាដោយសារតែភ្លើងសង្គ្រាម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំកម្ពុជា បានចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៧៩ ជាមួយស្ថានភាពដ៏លំបាកបំផុត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងវិស័យរដ្ឋ និងឯកជននាពេលបច្ចុប្បន្ន សុទ្ធតែត្រូវការធនធានមនុស្សដែលមានចំណេះដឹងច្បាស់លាស់។…