ប្រសាសន៍ ក្នុងពិធីសំណេះសំណាល ចុះសួរសុខទុក្ខកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី
វិប្បដិសារីដោយមើលរំលងមជ្ឈមណ្ឌល AFESIP ថ្ងៃនេះ តាបានមកដល់ហើយ។ ដោយសារតែយាយមកកាលពីប៉ុន្មានថ្ងៃមុននេះ យាយបានទៅប្រាប់តា ហើយតាក៏មានវិប្បដិសារី។ តែថ្ងៃនេះ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់កូនៗ ចៅៗ ដែលទន្ទឹងរង់ចាំតា និងយាយ អស់រយៈពេលដ៏យូរ។ តាពិតជាមានវិប្បដិសារី ដោយសារតែរឿងនេះ គឺជារឿងស្នូលមួយនៃបញ្ហា ប៉ុន្តែតាបានទៅកន្លែងនេះ កន្លែងនោះ តែកន្លែងដែលនៅជិតខ្លួន ជាចំណុចពិសេសមួយ ត្រូវបានមើលរំលង។ ប៉ុន្តែថ្ងៃនេះ តាមកដល់ទីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ក៏បានមកកាន់ទីនេះផងដែរ ជាការរៀបចំដំណើរទៅមុខ បន្ទាប់ពីដំណើរដ៏រអាក់រអួលក្នុងរយៈពេលកន្លងទៅ។ គិតប្រជាមតិអំពីទោសប្រហារជីវិត ចំពោះជីតា, ឪពុក, ឪពុកមារំលោភលើចៅ, កូន និងក្មួយខ្លួនឯង តាពិតជាយល់ពីការឈឺចាប់របស់ចៅៗ ហើយតាប្រាកដណាស់ថា កំពុងតែដាក់ចេញជាសំណួរថា តើលើលោកនេះ ធាតុជាតិរច្ឆានរបស់មនុស្ស មានប៉ុន្មានភាគរយ? បើទោះបីវាមានកម្រិតប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែស្ថានភាពតិរច្ឆាន មិនគួរត្រូវបានអត់ឱនទេ។ កាលពី ២ ថ្ងៃមុន តាបាននិយាយជាមួយនឹងយាយថា ចង់មានគំនិតផ្ដួចផ្ដើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង…