នាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ មិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ដោយបានចាត់ទុកទំនាក់ទំនងនេះ គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ ដែលត្រូវយកចិត្តទុកដាក់ពង្រីក និងពង្រឹងបន្ថែមទៀត។ ការគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា និងចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុង ប៉េកាំង ប្រទេសចិន។ ក្នុងជំនួបពិភាក្សាការងាររយៈពេលប្រមាណ ៥០នាទី លោក លី ខឺឈាង…