ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិទេសចរណ៍ នៅខេត្តសៀមរាប
FN ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។ រួមទាំងកិច្ចប្រជុំសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ដែលជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយការកើន ឡើងនូវកម្តៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើន គឺទាមទារប្រទេសក្នុងតំបន់ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។ * សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា…