ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ
FN ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល១ថ្ងៃកន្លះរួចមកនោះ។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដើម្បីបានផ្តល់អនុសាសន៍ និងការក្រើនរំលឹកមួយចំនួនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទន ជាពិសេសលទ្ធផលនៃការផ្តល់ សេវាអប់រំសុខភាពការពិនិត្យ សុខាភិបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិកទាំងក្នុង និងក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការ…