អគ្គនាយកអង្គការ WTO សរសើរភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលចេះចាប់យក WTO ហើយទទួលបានជំនួយបច្ចេកទេសជិត៨លានដុល្លារ និងសន្យាផ្តល់ជំនួយថែមទៀត
FN ៖ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសរសើរពីភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាប់យកឱកាសឲ្យកម្ពុជា ចូលជាសមាជិករបស់ WTO ដោយទទួលបានជំនួយបច្ចេកទេស ជិត៨លានដុល្លារចន្លោះពីឆ្នាំ២០១០ ដល់២០១៨ ហើយអង្គការនេះសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត។ ការបញ្ជាក់យ៉ាងដូច្នេះរបស់ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយ ដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។ លោកអគ្គនាយកសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះ…