កម្ពុជា ស្នើដល់ភាគីកូរ៉េខាងត្បូង ចំនួន៧ចំណុច ដើម្បីជួយសម្រួលដល់ការងាររបស់ពលករខ្មែរ
FN ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅព្រឹកមិញនេះបានដាក់ស្នើ ៧ចំណុចដល់ភាគីកូរ៉េខាងត្បូង ដើម្បីធ្វើយ៉ាងណា ជួយសម្រួលជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យទទួលបាននូវការធានារ៉ាប់រងសុខុមាលភាពសង្គម កាន់តែប្រសើរថែមទៀត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃចន្ទនេះ។ សំណើរបស់លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានធ្វើឡើងខណៈដែលលោក និងគណៈប្រតិភូខ្មែរបានជួបពិភាក្សាការងារជាមួយ លោក Shim Khuong-Woo ប្រធានអង្គភាពសុខមាលភាព និងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។ លោក ហេង សួរ បានឱ្យដឹងថា សំណើទាំង៧ចំណុច ដែលភាគីកម្ពុជាស្នើសុំទៅកូរ៉េខាងត្បូងនេះរួមមាន៖ ១៖ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្តប្រយោជន៍ផ្សេងៗពីរបបនេះ ដល់ពលករកម្ពុជាឱ្យបានគ្រប់ៗគ្នា ២៖ ជួយបង្កើនការអបរំផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ហានិភ័យការងារផ្សេងៗ ដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា ៣៖…