គ.ជ.ប ចេញសេចក្ដី ណែនាំដល់បក្ស ទាំង១២ ពីការឃោសនា បោះឆ្នោត
DAP ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត និងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយ ទាំង១២ ដែលបាន ដាក់បេក្ខភាពរបស់ខ្លួន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។ យោងតាមសេចក្ដីណែនាំ ស្ដីពីការហែក្បួនឃោសនាបោះឆ្នោត បានឲ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើបាន ២ដង នៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជន ឈរឈ្មោះបោះ។ សេចក្ដីណែនាំបន្តថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជន ឈរឆ្មោះបោះឆ្នោត។ បើតាមសេចក្ដីណែនាំ ក្នុងករណី គណប្សនយោបាយ មានបំណងហែក្បូន ឃោសនា ឆ្លងកាត់ឃុំ –…