ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ
FN៖ បន្ទាប់ពីបញ្ចប់បេសកកម្មដ៏មមាញឹកនៅលើទឹកអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែពីក្រុមគ្រូពេទ្យ TYDA ហើយនោះ សម្តេចតេជោ ក៏នឹងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀត ដូចជា ក្រុមគ្រូពេទ្យសម្តេច ទៀ បាញ់, ក្រុមគ្រូពេទ្យ សម្តេច សាយ ឈុំ និងក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យរដ្ឋ។ សម្តេចតេជោ បានថ្លែងថា ការជួបនេះ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…