សម្តេចតេជោ ហ៊ុន សែន៖ <<សុំសួរទៅអ្នកចោទលោកត្រាំថា ជាជនផ្តាច់ការ តើគិតយ៉ាងណា បើលោក ដូណាល់ ត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក>>
FN ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជា បានហៅថាជា «ជនផ្តាច់ការ» នោះ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ជាមួយនេះដែរ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងនៅក្នុង Comment Facebook របស់ Fresh News នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងខ្លឹមសារថា៖ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ តើគិតយ៉ាងណាបើត្រាំ និងក្លាយជា ប្រធានាធិបតីអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។…