បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ឆ្នាំនេះ បន្ទប់ជាង១ពាន់ ភ្ញៀវកក់ពេញទាំងអស់ តែអាចស្នាក់នៅបណ្ដោះអាសន្ន និងទស្សនានៅឡាវបាន
FN ៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បាននិងកំពុងខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុល ពីសំណាក់ទេសចរជាតិ-អន្តរជាតិ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ ជាង១,២០០បន្ទប់ ត្រូវបានភ្ញៀវកក់ទុក អស់រលីញគ្មានសល់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អន ប៉ោសឺន។ លោក អន ប៉ោសឺន បានឲ្យដឹងថា «សណ្ឋាគារ ផ្ទះសំណាក់ ជាង៦៥០បន្ទប់ និងផ្ទះសំណាក់តូចៗ បន្ទប់តូចៗ ដែលទើបបង្កើតថ្មី ជាង២០០បន្ទប់ទៀត ក៏អត់គ្មានសល់ដែរ កក់ពេញហើយ និយាយរួម រហូតដល់ម៉ោងនេះ មិនក្រោមពី ១,២០០បន្ទប់ទេ គឺអស់ទាំងអស់»។ ទោះយ៉ាងណា ក្រុមការងារពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើង សហការគ្នារៀបចំទីស្នាក់មួយចំនួនទៀត ដូចជាទីវត្តអារាម ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាអគាររដ្ឋបាលនានា ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនាតាមក្រោយទៀត ព្រមទាំងការរៀបចំទីធ្លារមួយចំនួនទៀត សម្រាប់បោះតង់ស្នាក់នៅបណ្ដោះអាសន្នផងដែរ, លោកប្រធានមន្ទីរបានបន្តយ៉ាងដូច្នេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧…