នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទី រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី
FN ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗ ដែលទើបនឹងប្រគល់ជូននេះ រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។ សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះ គឺប្រគល់ភារកិច្ចមិនមែនតែរឿងតែងតាំងនោះទ គ្រាន់តែប្រគល់ភារកិច្ចមេទាហាន ឱ្យមកទទួលតំណែងនឹងតាមរចនាសម្ព័ន្ធរបស់កងទ័ព គឺមិនអាចមានការខ្វះខាតបាននោះទេ វាត្រូវតែមានដូចនេះ គឺអ្នកទាំងនោះ ប្រសិនណាពេលដំណើរការ នៃការបោះឆ្នោតវាទៅមុខទៀតរហូតដល់មានការរៀបចំរដ្ឋាភិបាលថ្មី រដ្ឋាភិបាលថ្មី និងបូកសម្រេចនៅពេលក្រោយ យើងមិនមាននរណាមកនិយាយមុនដាច់ខាត»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា…