អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា!
FN ៖ ការប្រតិកម្មរបស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ជុំវិញការបិទនិងបណ្តេញអង្គការ NDI ចេញកម្ពុជា បានធ្វើឲ្យមានប្រតិកម្មតបតវិញពីសំណាក់មន្រ្តីរដ្ឋាភិបាល និងពីការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកទៀតផង។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រតិកម្មទៅកាន់ស្ថានទូតអាមេរិកវិញយ៉ាងដូច្នេះថា៖ «បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវតែគោរពច្បាប់កម្ពុជា! សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័ន ផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា!»។ ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។ ប្រធានក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh…