ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះ សំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។ * ជាកិច្ចផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ…