សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលរាជធានី-ខេត្តផ្សេងៗ ត្រូវទាក់ទងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីដឹកពលករដែលមានទីលំនៅក្នុងដែនដីរបស់ខ្លួន មកលំនៅឋានវិញ
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តផ្សេងៗ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីដោះស្រាយដឹកពលករ មានលំនៅក្នុងដែនដីរបស់ខ្លួន ពីព្រំដែនមកកាន់លំនៅឋានវិញ។ ក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ រឿងពលករខ្មែរដែលអាជ្ញាធរថៃ បានចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ សម្ដេចក្រឡាហោម ស ខេង បញ្ជាយ៉ាងដូច្នេះថា «រាជធានី-ខេត្តដទៃទៀត ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភ និងដោះស្រាយ ការដឹកជញ្ជូនពលករខ្មែរ ដែលមានទីលំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីព្រំដែន ទៅកាន់លំនៅឋានរបស់ពួកគាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សុខភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ត្រូវពង្រឹងតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន និងប្រធានអង្គភាព តាមច្រករប្រៀងនានា ក្នុងការគ្រប់គ្រងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដោយខិតខំជួយសម្រួលគាំទ្រដល់ ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រលប់មកកម្ពុជាវិញ បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្ទីរ អង្គភាពជំនាញនានាត្រូវសហការរៀបចំជម្រកបណ្ដោះអាសន្ន ថ្នាំពេទ្យ…