នាយករដ្ឋមន្រ្តី៖ CIA របស់អាមេរិក លួចយកឯកសារសំងាត់ គ្មានអ្នកណាថាខុសច្បាប់ តែពេលកម្ពុជាបែកធ្លាយ សំឡេងថា ខុសច្បាប់
DAP News ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលទីភ្នាក់ងារ ស៊ើបការសម្ងាត់អាមេរិក (CIA) លួចយកឯកសារសំងាត់ និងលួចតាមដានយកសារតាមប្រព័ន្ធ WhatsApp គ្មានអ្នកណាម្នាក់និយាយថា អាមេរិកខុសច្បាប់នោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា បានបែកធ្លាយសំឡេងតាមរយៈ ទូរស័ព្ទរបស់បក្សប្រឆាំងទាំងអ្នកវិភាគ និងពួកបក្សប្រឆាំង ផ្ទាល់សុទ្ធតែអះអាងថា ខុសច្បាប់ ។ ក្នុងឱកាសអញ្ជើញ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីសាគរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងថា អាមេរិកបានលួច ស្តាប់ទូរស័ព្ទរបស់គេ និងចាប់យកសារតាមរយៈ ការបញ្ជូនតាមប្រព័ន្ធ WhatsApp ព្រោះគេយកតាមផ្កាយរណប ។ សម្តេចថា បើចង់លុបបំបាត់នូវ ករណីទាំងអស់នេះ ទាល់តែបណ្តាប្រទេស មហាអំណាចក្នុងពិភពលោក ឈប់ផលិតឧបករណ៍ ចាប់យកសំឡេង ។ សម្តេចតេជោសង្កត់ធ្ងន់ថា ភាគច្រើនការនិយាយគ្នា តាមទូរស័ព្ទគឺគេចាប់យកសំឡេង ។ ប៉ុន្តែកម្ពុជានៅពេល បែកធ្លាយសំឡេងអ្វីមួយ ដែលនិយាយតាមទូរស័ព្ទ ក្រុមបុគ្គលមួយចំនួន…