គ.ជ.ប កែតម្រូវលទ្ធផលឆ្នោតនៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានធ្វើការកែតម្រូវលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ។ យោងតាមលិខិតកែតម្រូវនេះ គ.ជ.ប បានកែតម្រូវសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពី ២,៥៧៩សំឡេង មក ២,៥៣៨សំឡេង, គណបក្សសង្រ្គោះជាតិ ពី ២,៥៤៨សំឡេង មក ២,៦២២សំឡេង ហើយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពី ១៨៧សំឡេង មក ១៨៤សំឡេង។ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតតាមបណ្តាឃុំ សង្កាត់ ទាំង ១៦៤៦ឃុំ សង្កាត់ ត្រូវបានផ្សព្វផ្សាយអស់ហើយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ខណៈលទ្ធផលផ្លូវការនឹងផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕