ការដកស្រង់សេចក្តីថ្លែង ទៅកាន់សារព័ត៌មាន ស្តីពីសកម្មភាពរុករក និងសង្រ្គោះ ក្នុងហេតុការណ៍សោកនាដកម្មរលំបាក់អាគារ ៧ ជាន់ នៅក្រុងព្រះសីហនុ
មរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដែលបានកើតឡើង ខ្ញុំអាចបញ្ជាក់ជូនអស់លោកនៅពេលនេះ។ យើងអាចជួបជុំគ្នាបាន។ ជាពេលវេលាដ៏ពិសេសមួយ ដែលខ្ញុំអនុញ្ញាត អោយអស់លោកអាចចោទចេញជាសំណួរ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះនោះ ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋរបស់យើង(ដែលបានបាត់បង់ជីវិត) ហើយក៏សូមចូលរួមសោកស្តាយចំពោះអ្នកដែលត្រូវរបួស។ ប្រសិនបើខ្ញុំមិនមានភារកិច្ចធំ ទៅប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំពិតជាមានវត្តមានតាំងពីព្រឹក ថ្ងៃកើតហេតុម្ល៉េះ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងពន្យារពេលបាន និងផ្អាកទៅចូលរួមប្រជុំអាស៊ានបានទេ។ នៅក្នុងពេលប្រជុំអាស៊ាននោះ ខ្ញុំបានឆ្លងឆ្លើយជាប់ជាមួយ ឯកឧត្តម អភិបាលខេត្ត យន្ត មីន ជាមួយប្រធានក្រុមការងារ សាយ សំអាល់ ជាមួយអគ្គបញ្ជាការកងទ័ព វង្ស ពិសេន និងអភិបាលក្រុង សុខ ឡេង។ ជាលើកដំបូងដែលប្រទេសកម្ពុជា កើតហេតុការណ៍ដូចនេះ យើងបានទទួលព័ត៌មានជាបន្តបន្ទាប់។ ប្រត្តិបត្តិការសង្គ្រោះបែបនេះ គឺជាលើកដំបូងដែលយើងកើតនៅក្នុងប្រទេសរបស់យើង ដែលជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកម្លាំងទាំងអស់ ដែលបានខិតខំចូលរួមនៅក្នុងប្រតិបត្តិការ រុករក និងសង្គ្រោះនៅទីនេះ។ បើគ្មានការខិតខំទេ សូម្បីតែមនុស្សពីរនាក់ចុងក្រោយមុននេះ ប៉ុន្មានម៉ោង ក៏មិនអាចរស់រានមានជីវិតបានផង។ ខ្ញុំពិតជាអរគុណចំពោះអ្នកដែលបានចូលរួម ទាំងអ្នកដែលបានចូលរួមដោយកម្លាំងផ្ទាល់ ទាំងអ្នកដែលបានចូលរួមដោយសម្ភារៈបរិក្ខា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ និងសមានចិត្តដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់…