ពង្រឹងសហប្រតិបត្តិការជាមួយហុងគ្រី, ចែករំលែកបទពិសោធន៍ដឹកនាំ ដល់ក្រុមនិស្សិត Harvard
ថ្ងៃ ១៤ មករា ឆ្នាំ ២០១៦ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី រួមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះមិត្តចាស់ហុងគ្រី ដែលបានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មកម៉្លេះ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានស្ងើចសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន ប្រកបដោយកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយថ្មីទៀត ហុងគ្រីបានបើកការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និងបើកធនាគារដើម្បីផ្ដល់ឥណទាននៅកម្ពុជាផង។ ភាគីហុងគ្រីមានចំណាប់អា រម្មណ៍សហការ និងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេក វិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះការអភិវឌ្ឍធនធានមនុស្ស ហុងគ្រីបានសន្យាបន្តផ្ដល់អា ហារូបករណ៍យ៉ាងហោចណាស់ ចំនួន ១៥ កន្លែង ក្នុងមួយឆ្នាំដល់កម្ពុជា។ ប្រទេសទាំងពីរបានសន្យា ពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាជំរុញ ទំនាក់ទំនងទ្វេភាគីអោយកាន់តែល្អប្រសើរ។ នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោក និងប្រតិភូនិស្សិតកម្មសិក្សា ភាពជាអ្នកដឹកនាំនៅអាស៊ី…